ប្រាក់ចំណេញក្រុមហ៊ុនផលិតឡានអគ្គិសនីចិន BYD ធ្លាក់ចុះ ២៩ភាគរយ នៅឆមាសទីមួយឆ្នាំនេះ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD Co Ltd បានប្រកាសពីការធ្លាក់ចុះ ២៩,៤១ ភាគរយ នៃប្រាក់ចំណេញនៅឆមាសទីមួយ ឆ្នាំ២០២១ កាលពីថ្ងៃសុក្រ និងបានព្រមានអំពីបញ្ហាប្រឈមពីការកើនឡើងនៃតម្លៃទំនិញ និងវត្ថុធាតុដើមទៀតផង។